Tuesday, November 22, 2011

ចូលរួមរំលឹកខួបគំរប់ ១ឆ្នាំ នៃសោកនាដកម្ម ស្ពានពេជ្រ (២២ វិច្ឆកា ២០១០ - ២០១១)

គួររំលឹកសារឡើងវិញផងដែរ ថា កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនោះ មានកើត ភាព ជ្រួលច្របល់ដ៏ធំមួយ នៅលើស្ពានពេជ្រ នៃមណ្ឌលកំសាន្ត ទីក្រុងកោះពេជ្រ មានប្រជាពលរដ្ឋ យ៉ាងហោចណាស់ ចំនួន៣៥៣នាក់ បានស្លាប់យ៉ាង អាណោច អាធ័ម និងរន្ធត់បំផុត ហើយមានមនុស្សប្រមាណ ជា ជាង៣៩៣នាក់បាន រងរបួស ហើយត្រូវបាន បញ្ជូន ទៅសង្គ្រោះនៅតាមបណ្តា មន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ ។
Description
សោកនាដកម្មនៅ កោះពេជ្រថ្ងៃទី ២២ ខែ វិច្ឆកា ឆ្នាំ ២០១០ គឺជាព្រឹត្តការណ៍មួយ
ដ៍ គួរអោយ រន្ធត់ និង តក់ស្លុតក្រៃលែង ។ ត្បិតតែ រយះពេល ១ ឆ្នាំ បានកន្លងផុតទៅ
ហើយក្តី ប៉ុន្តែ រឿងរ៉ាវនោះ ពិតជាមិនអាចបំភ្លេច បានឡើយហើយវា បានដកជាប់ កប់យ៉ាងជ្រៅនៅក្នុង សតិអារម្មណ៍ ប្រជាពលរដ្ឋខ្មែរ គ្រប់ៗ រូប ។

ក្នុងនាមខ្ញុំជា ប្រជាពលរដ្ឋខ្មែរមួយរូប សូមសំដែងនូវ សមានចិត្ត រន្ធត់ក្រៀមក្រំ និង សោកស្តាយជាទី បំផុត ចំពោះសោកនាដកម្ម ដ៍គួរអោយ តក់ស្លុត និង ស្ទើតែពុំមាន នៅក្នុងប្រវត្តិសាស្រ្ត យើងនេះ និង សូមចូលរួម មរណះទុក្ខយ៉ាង ក្រៀមក្រំ និង សោកស្តាយ ឥតឧបមាចំពោះ ក្រុមគ្រួសារនៃ បងប្អូន ប្រជាពលរដ្ឋ ដែលបានទទួល
មរណះភាព យ៉ាង អណោចអធម៌ទាំងអស់ និង សូមបួងសួង ដល់ វិញ្ញាណក្ខន្ធ នៃ អ្នកស្លាប់ បាត់បង់ ជីវិត ទាំងអស់ សូមអោយបានទៅកើតក្នុង ទី សុគតិភព កុំបីឃ្លាងឃ្លាតឡើយ ។
សូមអរគុណ

 ជូនបទចម្រៀង១បទនេះចូលរួមរំលឹកខួបគំរប់ ១ឆ្នាំ នៃសោកនាដកម្ម ស្ពានពេជ្របទ 

0 Comments:

Post a Comment

Partner