ចុចទាញយកកម្មវិធីCakewalk Sonar X1 Producer ESD AiRISO | File torrent
ស្វែងយល់ពីកម្មវិធីសូណា ( Sonar 8.0)
កម្មវិធីសូណា គឺជាកម្មវិធីមួយដែលបង្កើតឡើងសម្រាប់ជួយសម្រួលកិច្ចការងារផលិត សំឡេងនិងតន្ត្រីនៅលើកុំព្យូទ័ររបស់អ្នក។ កម្មវិធីនេះត្រូវបានរៀបចំសម្រាប់តន្ត្រីករ អ្នកនិពន្ធអ្នកសម្រួលតន្ត្រី វិស្វករសំឡេង អ្នកផលិតសំឡេងហ្គេម អ្នកជំនាញថតសំឡេង។កម្មវិធីសូណាធ្វើការជាមួយfile ជាច្រើនដូចជា: Wave, MP3, ACIDized waves, WMA, AIFF និងប្រភេទ files សំឡេងជាច្រើនទៀត។ កម្មវិធីសូណាមាន tools ជាច្រើនដែលធ្វើអោយអ្នកប្រើប្រាស់អាចកែឆ្នៃបានតាមចិត្តដែលអាច បង្កើនការផលិតអោយកាន់តែមានគុណភាពនិងប្រសិទ្ធភាព។កម្មវិធីសូណា មានលក្ខណពិសេសជាច្រើនលើសជាងការដែលគ្រាន់តែផលិត Midi និង Audio Files។ តែក៏កម្មវិធីដែលមានតួនាទីដ៏សំបូរបែបមួយដែលអាចគាំទ្រយ៉ាងពេញ ទូលំទូលាយជាមួយនិង audio plug-ins, software synthesizers, StudioWare, MFX MIDI plug-ins, និង MIDI Machine Control (MMC) នៃ external MIDI gear។១- ដំណើរការកម្មវិធី
ក្នុងការចាប់ផ្ដើមដំណើរការកម្មវិធីយើងគ្រាន់តែ៖ ចុច Start > Program ឬ > ចុច២ដង លើ Sonar 8.0 iconនោះកម្មវិធីក៏ចាប់ដំណើរការ។
២- ការបង្កើតការងារថ្មី ( Create New Project )
ចុច File Menu > New ឬ > ចុច Icon Newនៅលើ Tool Bar នោះយើងនិងមានទំព័រការងារថ្មីមួយ។
ការជ្រើសរើសប្រភេទទំព័រការងារថ្មី (choosing a temple for new project)នៅលើកម្មវិធីសូណាវាមានគំរូទំព័រការងារជាច្រើនមាន ប្រយោជន៍សម្រាប់ការប្រើប្រាស់របស់យើងដូចជា:
៣- ជួរសំឡេង ( Tracks )
-ជួរនៃត្រាក់សំឡេង(Tracks): មាន២ប្រភេទ
- ជួរត្រាក់សំឡេង (Audio Tracks)
- ជួរត្រាក់មីឌីណោតភ្លេង (Midi Tracks)។
៤- ការថត ( Recording )
-ថតមីឌីណោតភ្លេង(midi recording)
ចុចលើ Midi Track > ចុចRecoding Button R រួចចុច Recording Button នៅលើ Tool Bar។
-ថតទំព័រការងារជាសំឡេង(Audio recording) ចុចលើ Audio Track > ចុចRecoding Button R រួចចុច Recording Button នៅលើ Tool Bar។
៦- ការរក្សាទុកទំព័រការងារ ( Saving )
-រក្សាទំព័រការងារមីឌីណោតភ្លេង(Save as midi file) ចុចលើ File Menu > ចុចSave As រួចវាយបញ្ចូលឈ្មោះនៅក្នុងប្រឡោះ File Name រួចជ្រើសរើសប្រភេទ file ជា .midi នៅក្នុងប្រឡោះ Save as Type > រួចចុច Save។
-រក្សាទំព័រការងារសំឡេងឬមីឌីនិងសំឡេង(Save as bundle file) ចុចលើ File Menu > ចុចSave As រួចវាយបញ្ចូលឈ្មោះនៅក្នុងប្រឡោះ File Name រួចជ្រើសរើសប្រភេទ file ជា .cakewalk bundleនៅក្នុងប្រឡោះ Save as Type > រួចចុច Save។
0 Comments:
Post a Comment