Thursday, January 12, 2012

របៀបប្ដូរ Folder Backgrounds ក្នុង Windows Explorer នៅ​ក្នុង Windows 7








ការអនុវត្តន៍ៈ

លោកអ្នក​ក៏​អាចកំណត់ background ជារូបភាពសម្រាប់ folder ហើយអាចប្ដូរពណ៌អក្សរឲ្យស៊ី​គ្នា​ទៅនឹង background ។
ដើម្បី​ធ្វើដូចនេះ​លោកអ្នក​អាច​ប្រើ​កម្មវិធី Windows 7 Folder Background Changer សម្រាប់​ធ្វើជា​ជំនួយការ​ក្នុង​ការកែប្រែបែបនេះ លោកអ្នក​ចាំបាច់ដំណើរការ​កម្មវិធី​នេះជាលក្ខណៈ Administrator ដោយ​គ្រាន់តែ right-click លើ file W7FBC.exe ហើយជ្រើសយក Run as administrator ។
​បញ្ជាក់​៖ ប្រសិន​លោកអ្នក​មិនដំណើរការ​កម្មវិធី​នេះជាលក្ខណៈ administrator នោះវាមានឱកាស​ច្រើន​ដែល​ធ្វើឲ្យ​កម្មវិធី​នេះគាំង ហើយរាល់កំណែប្រែទាំងឡាយគឺមិនមានឥទ្ធិពលឡើយ

នៅពេល​កម្មវិធី​នេះ​ត្រូវបាន​បើក សូមចុច Browse ដើម្បី​ជ្រើសយក folder ដែល​អ្នកចង់ដាក់ background រូបភាពនៅ​ក្នុង​ទីតាំងណាមួយ 
បន្ទាប់មកសូមចុចលើ Change Background Image ដើម្បី​ជ្រើសរើស​រូបភាពយកមក​ធ្វើជា background របស់ folder ដែល​ត្រូវបាន​ជ្រើសយកមក
បន្ទាប់ពីដាក់រូបភាព​ធ្វើជា background ហើយ​លោកអ្នក​អាចដាក់ពណ៌អក្សររបស់​ឈ្មោះ folder និង file បានថែមទៀតដោយ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ផ្ទៃប្ដូរពណ៌នៅខាងមុខ Text Color រួច​ជ្រើសរើស​ពណ៌ណាមួយ អ្នកអាចដាក់ស្រមោលអក្សរ ព្រមទាំងអាចកំណត់ឲ្យ sub folders នៅ​ក្នុង folder នេះមានលក្ខណៈដូចទៅនិង folder មេបានផងដែរ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ប្រអប់មុខ Show Shadow Under Text និង Apply to Sub Folder
នៅពេល​ដែល​ការកែប្រែ​ត្រូវបាន​ចប់សព្វគ្រប់ លោកអ្នក​គ្រាន់តែ​ចុចបិទ​កម្មវិធី​នេះ ហើយបើក folder ដែល​បានកំណត់នោះអ្នកនឹងបានឃើញដូចអ្វី​ដែល​លោកអ្នក​ចង់បាន

0 Comments:

Post a Comment

Partner